BREAKING! អ៊ីស្រាអែលអះអាងថាបានសម្លាប់ប្រធានសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani ហើយ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានប្រកាសនាថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ថា លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។ កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ដែរថា ខ្លួនបានសម្លាប់មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani នៅក្នុងការវាយប្រហារមួយកាលពីយប់មិញ។ រហូតមកដល់ពេលនេះ ភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតបណាមួយចំពោះការអះអាងទាំងនេះនៅឡើយទេ។ លោក Larijani គឺជាតួអង្គដ៏សំខាន់ក្នុងជួរដឹកនាំរបស់អ៊ីរ៉ង់ ដែលទើបតែបានត្រឡប់មកកាន់តំណែងជាប្រធានសន្តិសុខវិញកាលពីខែសីហាឆ្នាំ២០២៥ ដើម្បីដឹកនាំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងអំឡុងពេលសង្រ្គាម។ […]
Read more